អង្គការការពារសត្វព្រៃ ប្រាប់ពីកិច្ចការពារសត្វទន្សោង ជារឿងសំខាន់បំផុត

28-វិច្ឆិកា-2024 - ម៉ោង 04:03:PM

រាជធានីភ្នំពេញ៖ បច្ចុប្បន្នន សត្វទន្សោង (Bos Javanicus) មានប្រហែល ១ ៥០០ក្បាល ត្រូវបានសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ចុះនៅក្នុងបញ្ជីក្រហម នៃប្រភេទសត្វកំពុងតែរងការគំរាមកំហែង និង ត្រូវបានកត់ត្រា នៅក្នុងព្រៃរបស់កម្ពុជា ហើយអង្គការការពារសត្វព្រៃ ឈ្មោះ Wild Earth Allies (វើលដ៍ អើស អើឡាយ) បានចាត់ទុកកិច្ចការពារសត្វប្រភេទនេះ ជារឿងដ៏សំខាន់បំផុត និង មិនអាចខ្វះបាន។

អង្គការ Wild Earth Allies បានអះអាង ថា បច្ចុប្បន្ន ការការពារសត្វទន្សោង ក្លាយជារឿងដ៏សំខាន់បំផុត ជាងពេលណាៗទាំងអស់ និង មិនអាចខ្វះបាន។

ស្របគ្នានេះដែរ អង្គការ IUCN បានរាយការណ៍ កាលពីពេលថ្មីៗកន្លងទៅនេះ ថា សត្វទន្សោង មានដើមកំណើត នៅតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្ដែនៅក្នុងរយៈពេល២ទសវត្សរ៍មកនេះ បានធ្លាក់ចុះជាង៨០ភាគរយ។ បញ្ហាទាំងនេះ ភាគច្រើន បានបណ្ដាលមកពីការបរបាញ់ និង ការបាត់បង់ទីជម្រក។ សត្វទន្សោង ត្រូវបានចុះនៅក្នុងបញ្ជី ជាប្រភេទសត្វស្ថិតក្រោមហានិភ័យជិតផុតពូជ ហើយជាប្រភេទសត្វ ត្រូវបានចាត់ថ្នាក់ឡើងវិញ ថា ជាសត្វជិតផុតពូជ។

អង្គការ Wild Earth Allies បានចងក្រងឯកសារភស្តុតាងដំបូងបង្អស់ សម្រាប់សត្វទន្សោង នៅក្នុងជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា ដោយបានបង្ហាញអំពីការពង្រីក ទៅកាន់ភាគខាងលិច។ ប៉ុន្ដែការរកឃើញនេះ បានជំរុញឱ្យមានសុទិដ្ឋិនិយម ចំពោះប្រភេទសត្វ និង ពង្រឹងនូវការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងកិច្ចការពារជម្រកព្រៃឈើ ដោយបានសហការជាមួយសហគមន៍មូលដ្ឋាន។ អង្គការនេះ កំពុងតែខិតខំប្រឹងប្រែង ដើម្បីធានាដល់អនាគតរបស់សត្វទន្សោង និង សត្វព្រៃប្រភេទផ្សេងទៀត ដែលមានវត្ដមាន នៅប្រទេសកម្ពុជា៕

ពត័មានពេញនិយម