កត្តាដែលនាំឲ្យកាណាដា មានផែនការបើកស្ថានទូតនៅកម្ពុជា គឺមកពីនយោបាយការទូត ដ៏ឈ្លាសវៃរបស់សម្តេចធិបតី

12-តុលា-2024 - ម៉ោង 01:04:PM

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា កត្តាដែលនាំឲ្យប្រទេសកាណាដា មានផែនការបើកស្ថានទូតរបស់ខ្លួន លើទឹកដីប្រទេសកម្ពុជា នាពេលាឆាប់ៗ ខាងមុខនេះ គឺមកពីនយោបាយការទូតដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយគម្រោងនេះក៏ជាសញ្ញាមួយបង្ហាញ អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងកាណាដា ឲ្យកាន់ប្រសើរបន្ថែមទៀតផងដែរ។


ឆ្លើយតបនឹងអ្នកសារព័ត៌មានក្នុង សន្និសីទ មួយ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ច ប្រជុំកំពូល អាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសឡាវ នាយប់ថ្ងៃទី១១ ខៃតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា ដោយសារតែប្រទេសកម្ពុជា មាន សារសំខាន់ អ្វីមួយ សម្រាប់ ប្រទេសគេ ទើបបានជាគេមានគោលដៅ នឹងបើកស្ថានទូតនៅកម្ពុជា យើយកម្ពុជា សូម ស្វាគម៍ យ៉ាងកក់ ក្តៅចំពោះវត្តមានរបស់ទូតកាណាដា ដែលនឹងកើតឡើងនៅលើទឹកដី កម្ពុជាផងដែរ។


សូមបញ្ជាក់ថា ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា នៅក្នុងជំជួបពិភាក្សាការងារ មួយ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្រៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បាន ជម្រាបជូនសម្ដេចធិបតីថា ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការទូតឲ្យកាន់តែល្អប្រសើរបន្ថែម ទៀត វាងកាណាដា និងកម្ពុជានោះប្រទេសកាណាដា គ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូតខ្លួន នៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ។


នៅចំពោះមុខសម្តេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តម Justin Trudeauក៏បានបញ្ជាក់ពីការ បន្ត ពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ(កម្ពុជា-កាណាដា) ឱ្យកាន់តែរឹងមាំ ថែម ទៀត ដែល ក្នុងនោះផ្នែក ពាណិជ្ជកម្ម កាណាដា នឹង បញ្ជូន គណៈប្រតិភូពាណិជ្ជកម្ម មក បំពេញ ទស្សនកិច្ច នៅ កម្ពុជា ដើម្បី ពិភាក្សា អំពី ការ ជំរុញ និង លើក កម្ពស់ ពាណិជ្ជកម្ម ទ្វេភាគី។

ឯកឧត្តមនាយករដ្ឋមន្រ្តី វ័យក្មេង របស់កាណាដារូបនេះ ក៏បាន បង្ហាញ ពី សុទិដ្ឋិនិយម ចំពោះ ទំនាក់ទំនង ពាណិជ្ជកម្មរវាង កាណាដា និង អាស៊ាន តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី អាស៊ាន-កាណាដា ដែលនឹងត្រូវ អនុម័តនាពេលខាងមុខនេះផងដែរ។

នៅក្នុងកិច្ចជំនួបទ្វេភាគីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ បាន ប្រាប់ ដល់ នាយករដ្ឋមន្រ្តីកាណាដាផងដែរថា កម្ពុជាក៏គ្រោងបើកស្ថានទូតរបស់ខ្លួននៅកាណាដាផងដែរ ហើយ សម្តេច ក៏បានថ្លែងអំណរគុណដល់កាណាដា ដែលចូលរួម ក្នុង កិច្ច ខិតខំប្រឹងប្រែង ស្វែង រកសុខសន្ដិភាពនៅកម្ពុជា តាម រយៈការ បញ្ជូន កង រក្សា សន្តិភាព នៅ ទសវត្សរ៍ឆ្នាំ១៩៩០ ការរួមចំណែក បោសសម្អាតមីន និងការ ផ្ដល់ ជំនួយ អភិវឌ្ឍន៍ផ្សេងៗ មកលើកម្ពុជាជាដើម។ ជាមួយគ្នានោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានចាត់ទុក ប្រទេសកាណាដា ជាដៃ គូពាណិជ្ជកម្មទ្វេភាគី លំដាប់ទី៧ របស់កម្ពុជាផងដែរ៕

ពត័មានពេញនិយម