ព្រះមហាក្សត្រ បណ្ដេញព្រះរាជអាជ្ញារងម្នាក់ ចេញពីតួនាទី

10-សីហា-2024 - ម៉ោង 04:25:PM

រាជធានីភ្នំពេញ៖ លោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដោយបានដាក់ពិន័យ បណ្ដេញចេញពីក្របខ័ណ្ឌព្រះរាជអាជ្ញា។

បើតាមខ្លឹមសារ នៃព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់៖

មាត្រា១: ដាក់វិន័យ ដោយបណ្តេញចេញ ពីក្របខ័ណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។

មាត្រា២: ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

ពត័មានពេញនិយម