ស្រីស្អាតម្នាក់ ចោទប្រកាន់លោកស័ក្ដិ៥ម្នាក់ ចាប់នាងរំលោភសេពសន្ថវៈ

06-សីហា-2024 - ម៉ោង 01:48:PM

រាជធានីភ្នំពេញ៖ លោកស័ក្ដិ៥ទាហានម្នាក់ បានរងនូវការចោទប្រកាន់ ពីស្រីស្អាតម្នាក់ អំពីការចាប់នាងរំលោភសេពសន្ថវៈ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ កាលពីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។

បើតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ថា កាលពីយប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ មាននារីរងគ្រោះម្នាក់ បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដោយបានចោទប្រកាន់ទៅលើជនសង័្សយម្នាក់ ឈ្មោះ កែវ សកល ហៅ ទី ភេទប្រុស មុខរបរជាមន្រ្ដីយោធា មានឋានន្ដរស័ក្តិ ជាវរសេនីយ៍ឯក ពីបទចាប់រំលោភសេពសន្ថវៈ នៅតាមផ្លូវបេតុង OCIC ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ បន្ទាប់មក សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី២ ខែសីហា ហើយបានបញ្ជូន មកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានី ដើម្បីសាកសួរ និង ចាត់ការបន្ដតាមនីតិវិធី។

ជនសង័្សយ បានឆ្លើយ ថា គាត់មិនបានប្រព្រឹត្ត ដូចការចោទប្រកាន់របស់នារីរងគ្រោះនោះឡើយ ហើយការរួមភេទនោះ គឺជាការព្រមព្រៀង និង ត្រូវរ៉ូវគ្នាតែប៉ុណ្ណោះ។

ក្រោយពេលសាកសួររួចហើយ មន្រ្ដីជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល បានកសាងសំណុំរឿង បញ្ជូនជនសង័្សយទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕

ពត័មានពេញនិយម